top of page

វាគ្មិននិស្សិត

ឥទ្ធិពល នៃការប្រើសារធាតុសរីរាង្គដែលមានប្រភពផ្សេងគ្នា សម្រាប់ផលិតជីកំប៉ុស្ដិ៍ជន្លេន
ឡុង វិមាន; រ៉ូ សោភ័ណរិទ្ធ; ភាព សំបូរ; រឿន ស៊ីរ៉ាណេត, ស រតនា

សាកលវិទ្យាល័យភូមិន្ទកសិកម្ម
សម្ភារ:ដែលអាចប្រើប្រាស់ក្នុងមូលដ្ឋានឡើងវិញដើម្បីដោះស្រាយបញ្ហាបង្ហើនគុណភាពដី។ កំប៉ុស្ដិ៍ជន្លេនគឺជាបច្ចេកទេសមួយដ៏មានប្រសិទ្ធភាពដែលប្រើប្រាស់សរីរាង្គផ្សេងៗដើម្បីបំបែកទៅជាកំប៉ុស្ដិ៍ជន្លេន។ ការសិក្សានេះមានគោលបំណង់វាយតម្លៃគុណភាពកំប៉ុស្ដិ៍ដែលទទួលបានពីការផ្តល់ចំណីផ្សេងៗគ្នាក្នុងផលិកម្មកំប៉ុស្ដិ៍។ ការផលិតកំប៉ុស្ដិ៍ត្រូវបានធ្វើឡើង​ ក្នុងរោងសំណាញ់ ដោយធ្វើការចិញ្ចឹមក្នុងកាធុនជ័រ។ដែលការពិសោធន៍នេះត្រូវបានរៀបចំឡើងតាមប្លង់ចាប់ឆ្នោតពេញលេញ (CRD) ដែលមាន៩សារ និង៤បច្ច័យ។ចំពោះចំណីដែលត្រូវធ្វើការពិសោធន៍រួមមាន លាមកគោសុទ្ធ​ ហើយ លាមកគោនិងកំប្លោក(75:25), លាមកគោនិងកាកកាហ្វេ(75:25), និងលាមកគោ និង ចកអាហ៊្សូឡា (75:25)។ ទិន្នផលបានបង្ហាញថាលាមកគោផ្សំជាមួយចកអាហ៊្សូឡាមានទំនោរបង្កើតជីកំប៉ុស្ដិ៍ច្រើនបន្ទាប់ពីបានបួនសប្ដាហ៍ ប៉ុន្ដែទម្ងន់ជន្លេនក្រោយប្រមូលផលមានការថយចុះគឺទាបជាងគេ។ ទោះជាយ៉ាងណាក៏ដោយទម្ងន់ជន្លេនមិនមានទទួលរងពីឥទ្ធិពលចំណីឡើយ។លក្ខណ:គីមីរបស់កំប៉ុស្ដិ៍មិនមានភាពខុសគ្នាក្នុងចំណោមសមាមាត្រចំណីទាំងបីដែលមានរួមបញ្ចូលគ្នា។ ការប្រៀបធៀបទៅនឹងចំណីដើមបានបង្ហាញថា EC និង   ផូស្វ៍រសរុបមានការកើនឡើងនៅក្នុងផលិតផលកំប៉ុស្ដិ៍។ ដោយលែក ប៉ូតាស្យូម (K) កាបូនសរីរាង្គ និងសមាមាត្រកាបូននិងអាសូតមានការថលចុះ ប៉ុន្ដែ pH និង អាសូតសរុប ( N )។
ឥទ្ធិពលនៃការប្រើប្រាស់ចំណីសម្រេច និងត្រកួនកម្រិតខុសគ្នាជាមួយកន្ទក់លើការរំលាយអាហារ និងតុល្យភាពអាសូតរបស់ជ្រូកកូនកាត់ក្នុងស្រុក
កុល ធី; ជីវ ភីនី; សេរី ម៉ាឌី

សាកលវិទ្យាល័យស្វាយរៀង
ការធ្វើពិសោធស្រោវជ្រាវនេះត្រូវបានអនុវត្តន៍នៅរោងពិសោធន៍កសិកម្មនៅក្នុងបរិវេណនៃសាកលវិទ្យាល័យស្វាយរៀង  ចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២១ ។ ការពិសោធន៍ស្រាវជ្រាវនេះមានគោលបំណង៣គឺ ប្រៀបធៀបបរិមាណចំណីស៊ីចូលរបស់ជ្រូក លទ្ធភាពរំលាយអាហាររបស់ជ្រូក និងតុល្យភាពអាសូតរបស់ជ្រូក។ ការពិសោធនេះមានជ្រូកឈ្មោលទាំងអស់ចំនួន៨ក្បាល មានទម្ងន់ជាមធ្យម ១៥គីទ្បូក្រាមត្រូវបានអនុវត្តន៍តាមប្លង់ពិសោធន៍ការ៉េទ្បាតាំងទ្វេរ (៤​ x ៤) ដែលមាន4 ដំណាក់កាល។ ការពិសោធន៍នេះមានចំនួន៤បច្ច័យ ៖ T1: ចំណីសម្រេច   15%+ត្រកួន50%+ កន្ទក់35%   T2 :  ចំណីសម្រេច30%+ត្រកួន35%+កន្ទក់35%​ T3:​  ចំណីសម្រេច45%+ត្រកួន20%+កន្ទក់35%​ និងT4:ចំណីសម្រេច60%+ត្រកួន5%%+ កន្ទក់35% ។ តាមរយៈការពិសោធន៍នេះបានបង្ហាញលទ្ធផលដូចខាងក្រោម ៖ បរិមាណនៃការស៊ីចូលគិតជាសារធាតុសោះទឹកនៃបច្ច័យទី4 (T4=1044ក្រាម/ថ្ងៃ) ដែលការស៊ីចូលនេះល្អជាងបច្ច័យផ្សេងទៀត។ បរិមាណនៃការស៊ីចូលជាប្រូតេអ៊ីននៃបច្ច័យទី4 (T4=126ក្រាម/ថ្ងៃ)  ដែលការស៊ីនេះ គឺខ្ពស់ជាងបច្ច័យបីផងដែរ ។ ចំណែកការរំលាយអាហារជាសារធាតុសោះទឹក នៃបច្ច័យទី4 (T4=80.2%) ដែលការរំលាយនេះខ្ពស់ជាងបច្ច័យផ្សេងទៀត។ រីឯការរក្សាអាសូតទុកក្នុងខ្លួនបច្ច័យទី4(T4=10.84ក្រាម/ថ្ងៃ) ដែលការរក្សាអាសូតទុកក្នុងខ្លួនបានល្អជាងបច្ច័យបីផ្សេងទៀត។ សរុបមកការប្រើប្រាស់ចំណីសម្រេចរហូតដល់ 60% លាយជាមួយត្រកួន និងកន្ទក់បានធ្វើឱ្យបរិមាណនៃការស៊ីចូល និងការរំលាយអាហារបានខ្ពស់ លើសពីនេះគឺបានធ្វើឲ្យជ្រូកអាចស្រូបយកអាសូតទុកក្នុងសារពាង្គកាយមានលក្ខណៈល្អប្រសើរ​ ។
ឥទ្ធិពលនៃធាតុផ្សំប្លុកដី ទៅលើការដុះលូតលាស់កូន និងទិន្នផលដំណាំខាត់ណាដើមពូជផ្សេងៗគ្នា
ពេជ ពល; សេរី ម៉ាឌី; ជា ស៊ីណាត

សាកលវិទ្យាល័យស្វាយរៀង
ខាត់ណាដើមជាបន្លែដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការសិក្សានេះស្វែងរកពីឥទ្ធិពលនៃធាតុផ្សំប្លុកដី ទៅលើការដុះលូតលាស់កូន និងទិន្នផលដំណាំខាត់ណាដើមពូជផ្សេងៗគ្នា។ ការពិសោធន៍នេះគឺត្រូវបានរៀបចំតាមប្លង់ប្លុកចាប់ឆ្នោតពេញលេញ ដែលមានពីរកត្តា។ កត្តាទី១ គឺកត្តាពូជខាត់ណាដើម ៖ ពូជទី១ ពូជខាត់ណាដើមស្លឹកធំ និងពូជទី២ ពូជខាត់ណាដើមស្លឹកតូច។ កត្តាទី២ គឺកត្តាប្លុកដី មាន៤កម្រិតផ្សេងៗគ្នា ៖ ប្លុកដីទី១ (SB1) : លាមកគោ ១៥% + លាមកមាន់ ៥% + ស្រកីដូង ៤០% និងដីបាតស្រះ ៤០%  បន្ទាប់មកប្លុកដីទី២ (SB2) : លាមកគោ ២០% + លាមកមាន់ ១០% + ស្រកីដូង ៣៥% និងដីបាតស្រះ ៣៥% បន្ទាប់មកទៀតប្លុកដីទី៣ (SB3) : លាមកគោ ២៥% + លាមកមាន់ ៥% + ស្រកីដូង ៣០% និងដីបាតស្រះ ៤០% និងប្លុកដីទី៤ (SB4) : លាមកគោ ៣០% + លាមកមាន់ ១០% + ស្រកីដូង ២៥% និងដីបាតស្រះ ៣៥%។ ការពិសោធនេះ មាន ៤ សា មាន ៨បច្ច័យគួបផ្សំ សរុបមាន ៣២ កូនស្រែ។ ពូជខាត់ណាដើមស្លឹកធំ ទទួលបានទិន្នផលសរុបខ្ពស់ជាងពូជខាត់ណាដើមស្លឹកតូច ក្រោយពីដាំបានអាយុ ៤៦ថ្ងៃ។ ទិន្នផលសរុបពូជខាត់ណាដើមទាំងពីរ គឺនៅប្លុកដីទី៣ ទទួលបានទិន្នផលសរុបស្មើនឹង ២២.៩១ តោនក្នុងមួយហិចតា គឺទទួលបានទិន្នផលសរុបខ្ពស់ជាងគេ បន្ទាប់មកប្លុកដីទី២ ទទួលបានទិន្នផលសរុបស្មើនឹង ១៨.៣២ តោនក្នុងមួយហិចតា បន្ទាប់មកទៀតប្លុកដីទី៤ ទទួលទិន្នផលសរុបស្មើនឹង ១៥.០១ តោនក្នុងមួយហិចតា និងប្លុកដីទី១ ទទួលបានទិន្នផលសរុបស្មើនឹង ១១.៧០ តោនក្នុងមួយហិចតា គឺទទួលបានទិន្នផលសរុបទាបជាងគេ។ សរុបសេចក្ដីមក ពូជខាត់ណាដើមស្លឹកធំគឺទទួលបានទិន្នផលសរុបខ្ពស់ជាងពូជខាត់ណាដើមស្លឹកតូច ហើយប្លុកដីទី៣ គឺមានឥទ្ធិពលប្រសើរជាងគេទៅលើការដុះលូតលាស់កូន និងទិន្នផលខាត់ណាដើមទាំងពីរពូជ។
ការគ្រប់គ្រងជំងឺអ៊ុចត្នោតតាមវិធីសាស្រ្តកសិកម្មសរីរាង្គ និងអនុវត្តន៍កសិកម្មល្អ លើការដាំដុះពូជស្រូវសែនក្រអូប និងពូជស្រូវសែនពិដោរ
ម៉ា សុភត្រា តាន់ ហួរលី សេរី ម៉ាឌី

សាកលវិទ្យាល័យស្វាយរៀង
ស្រូវគឺជាដំណាំស្បៀងដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលចូលរួមប្រមាណជា ៥៤% នៃ​ GDP សរុបក្នុងវិស័យកសិកម្ម។ គោលបំណងនៃការសិក្សានេះគឺផ្ដោតទៅលើ ការគ្រប់គ្រងជំងឺអ៊ុចត្នោតតាមវិធីសាស្រ្តកសិកម្មសរីរាង្គ និងអនុវត្តន៍កសិកម្មល្អ លើការដាំដុះពូជស្រូវសែនក្រអូប និងពូជស្រូវសែនពិដោរ។ ការពិសោធនេះគឺត្រូវបានរៀបចំឡើងតាមប្លង់ចាប់ឆ្នោតពេញលេញ(RCBD) ដែលមានពីរកត្ដា។ កត្តាទី១ គឺកត្តាជី ៖បច្ច័យ០ (បច្ច័យកស្សិណ) គឺ មិនដាក់អ្វីទាំងអស់ បច្ច័យ១ ប្រើប្រាស់ជីសរីរាង្គ និងបច្ច័យ២ ការអនុវត្តន៍កសិកម្មល្អ(GAP)។ កត្តាទី២ គឺកត្តាពូជ ដែលពូជទី១ ពូជស្រូវសែនក្រអូប និងពូជស្រូវទី២ ពូជស្រូវសែនពិដោរ។ ពូជស្រូទី១ ពូជសែនក្រអូប៖ បច្ច័យ២ ទទួលបានទិន្នផលមធ្យមស្មើនឹង​ ៤៥៣៨ គ.ក្រ/ហិចតា គឺមានទិន្នផលខ្ពស់ជាងគេ បន្ទាប់មកបច្ច័យ១ ទទួលបានទិន្នផលមធ្យមស្មើនឹង ៣៧៨៨ គ.ក្រ/ហិចតា និងបច្ច័យ០ ទទួលបានទិន្នផលមធ្យមស្មើនឹង ១២០០ គ.ក្រ/ហិចតា គឺទទួលបានទិន្នផលទាបជាងគេ។ ពូជស្រូទី២ ពូជសែនពិដោរ៖ បច្ច័យ២ ទទួលបានទិន្នផលមធ្យមស្មើនឹង​ ៤៨៥០ គ.ក្រ/ហិចតា គឺមានទិន្នផលខ្ពស់ជាងគេ បន្ទាប់មកបច្ច័យ១ ទទួលបានទិន្នផលមធ្យមស្មើនឹង ៤២៨០ គ.ក្រ/ហិចតា និងបច្ច័យ០ ទទួលបានទិន្នផលមធ្យមស្មើនឹង ១៨១៥ គ.ក្រ/ហិចតា គឺទទួលបានទិន្នផលទាបជាងគេ។ សរុបសេចក្ដីមក ពូជស្រូវសែនពិដោរ មានភាពធន់ទ្រាំទៅនឹងជំងឺអ៊ុតត្នោតជាងពូជស្រូវសែនក្រអូប និងបច្ច័យ២ ការអនុវត្តន៍កសិកម្មល្អទទួលបានទិន្នផលស្រូវខ្ពស់ជាងគេ។
បរិមាណអាសូតសរុប និងសារធាតុសរីរាង្គរបស់ដីនៅក្នុងប្រព័ន្ធដំណាំចំណីសត្វក្នុងលក្ខខណ្ឌនៃលក្ខណៈដីទំនាប និង ខ្ពង់រាប
ស រ័ត្ននា; រ៉ូ សោភ័ណរិទ្ធ; ភាព សំបូរ; ហួត ចាន់ធី; ចាន់ ភក្ដី; ឃៀន សុលីន; កួច ប៉េងលី; អាត ឋាន

សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ការរួមបញ្ចូលនៅដំណាំស្មៅចំណីសត្វវាគីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនដំណាំ នៃប្រព័ន្អកសិកម្មចម្រុះ។​ គោលបំណងនៅក្នុងការសិក្សាគឺវាយតម្លៃទៅលើសារធាតុសរីរាង្គ និងបរិមាណអាសូតសរុបរបស់ដំណាំចំណីសត្វក្នុងប្រព័ន្ធកសិកម្មចម្រុះក្នុងលក្ខខណ្ឌ ទាំងដីពីរប្រភេទ នៃលក្ខណៈដី ទំនាប​ និងខ្ពង់រាប។​ សម្រាប់ការពិសោធន៍គឺធ្វើឡើងនៅក្នុងលក្ខខណ្ឌដីល្បាយដែលមានអត្រាខ្សាច់ខ្ពស់ ក្នុងនោះទីតាំងនៃការពិសោធន៍ស្ថិតនៅក្នុង ភូមិ តាំង​ក្រូច,​ ឃុំ តាំងក្រូច,​ ស្រុក សំរោងទង,ខេត្តកំពង់ស្ពឺ។ការពិសោធន៍មានស្មៅពីរប្រភេទPaspalum scrobiculatum  និង​ Urochloa hybrid Mulato II​ ដែលមាន ៧ ប្លុកក្រោមលក្ខខណ្ឌ ដីទាំងពីរប្រភេទគឺលក្ខណៈដីខ្ពង់រាម និងលក្ខណៈដីទំនាប។​​​​​​​ សម្រាប់ការប្រមូលសំណាក់ស្មៅមានទៅតាមជម្រៅ ដូចជា ០ ទៅ ១០ ស.ម និង ១០ ទៅ ២០ ស.ម និងយកមកវិភាគសំណាហ់នៅមន្ទីរពិសោធន៍វិទ្យាសាស្រ្ដដី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ជាលទ្ធផលនៃជម្រៅដីដែលស្ថិតនៅក្នុងលក្ខណៈដីទំនាបមានការសារធាតុសរីរាង្គខ្ពស់ជាង​បើធៀបនឹងលក្ខណៈដីខ្ពង់រាប។ ក្នុងនោះបរិមាណអាសូតសរុប នៅក្នុងលក្ខណៈដីខ្ពស់រាបមានខ្ពស់ជាង បើធៀបនឹងបរិមាណសូតក្នុងលក្ខណៈដីទាប។ ជារួមលក្ខណៈដីពិតជាងមានឥទិ្ធពលទៅទៅលើការប្រែប្រួលនៃបរិមាណសារធាតុសរីរាង្គ និងបរិមាណអាសូតរុប ដែលគ្រប់គ្រងការដាំដុះដំណាំស្មៅចំណីសត្វ។

bottom of page